1. ទំព័រដើម
  2. សុខភាព
  3. ជំងឺទឹកនោមផ្អែម: មគ្គុទេសសម្រាប់ធ្វើការព្យាបាល ដែលមានប្រសិទ្ធភាព
ជំងឺទឹកនោមផ្អែម: មគ្គុទេសសម្រាប់ធ្វើការព្យាបាល ដែលមានប្រសិទ្ធភាព

ជំងឺទឹកនោមផ្អែម: មគ្គុទេសសម្រាប់ធ្វើការព្យាបាល ដែលមានប្រសិទ្ធភាព

ខាងក្រោមនេះជាការព្យាបាលសម្រាប់ជំងឺទឹកនោមផ្អែមចំនួនបួនយ៉ាង​ ដែលត្រូវបានបង្ហាញដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក និងបង្កើនការឆ្លើយតបទៅអាំងស៊ុយលី។

ជំងឺទឹកនោមផ្អែមមិនអាចបាត់ទៅវិញនៅរយៈខ្លីនោះទេ។ ជំងឺទឹកនោមផ្អែម អាចបង្កឡើងដោយកត្តាមួយចំនួនដូច ហ្សែន និងរបៀបរស់នៅ។ ជំងឺទឹកនោមផ្អែម កុំពុងតែក្លាយជាបញ្ហាប្រឈមមុខមួយសម្រាប់មនុស្សទូទៅ ដូចនេះអ្នកគួរតែមានវិធានការផ្សេងៗ ដើម្បីទប់ស្កាត់។ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម​ គឺជារឿងសំខាន់ណាស់ ដើម្បីជៀសវាងបញ្ហា ដូចជាការខូចសរសៃប្រសាទ ការងងឹតភ្នែក និងជំងឺដ៏ទៃទៀត។

ការធ្វើលំហាត់ប្រាណ

វាមិនអាចធ្វើការព្យាបាលជំងឺទឹកនោមផ្អែមបាន ប៉ុន្តែវាអាចធ្វើឱ្យកោសិកា នឹងអាំងស៊ុយលីធ្វើការបានល្អ ដើម្បីជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ យោទៅតាមការស្រាវជ្រាវបានបង្ហាញថា ការហាត់ប្រាណ អាចជួយបន្ថយកម្រិត A1c បានល្អ។ ម៉្យាងវិញទៀត ការធ្វើលំហាត់ប្រាណអាចជួយពង្រឹងអាំងស៊ុយលីន, ការកាត់បន្ថយសំពាធនៅលើលំពែង និងកម្រិតទ្រីគ្លីសេរី ។

ការប្រើថ្នាំ

វេជ្ជបណ្ឌិត អាចជួយព្យាបាល ដើម្បីធ្វើការបញ្ចុះជាតិស្ករនៅក្នុងឈាម តាមរយៈលំហាត់ប្រាណ របបអាហារ និងប្រប្រើប្រាស់ថ្នាំ។

ការសម្រកទម្ងន់

ការសម្រកទម្ងន់ប្រហែល ១0 ភាគរយនៃទម្ងន់រាងកាយ នោះជាតិស្ករនៅក្នុងឈាម អាចធ្លាក់ចុះរហូតដល់ ២៦ ភាគរយ។ លើសពីនេះ វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមបាន។ ប្រសិនបើអ្នកធាត់ខ្លាំង អ្នកអាចប្រឈមមុខជាមួយនឹងជំងឺផ្សេងៗបាន​ ជាពិសេសជំងឺទឹកនោមផ្អែម។

ឈើប្រអូប

ការសិក្សាក្នុងមន្ទីរពិសោធន៍បានរកឃើញថាគ្រឿងក្រអូប មានផលប៉ះពាល់អាំងស៊ុយលីន ដែលអាចជួយនាំយកជាតិស្ករនៅក្នុងឈាមចេញតាមកោសិកាបានយ៉ាងល្អ។ នៅពេលដែលអ្នកប្រើប្រាស់ ឈើក្រអូបអាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ដោយជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.besthealthmag.ca

Share This 6247 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...