1. ទំព័រដើម
  2. សុខភាព
  3. តើធ្វើដូចមេ្តច ដើម្បីការពារកុមារកុំកើតជំងឺគ្រុនក្តៅ និងគ្រុនផ្តាសាយ?
តើធ្វើដូចមេ្តច ដើម្បីការពារកុមារកុំកើតជំងឺគ្រុនក្តៅ និងគ្រុនផ្តាសាយ?

តើធ្វើដូចមេ្តច ដើម្បីការពារកុមារកុំកើតជំងឺគ្រុនក្តៅ និងគ្រុនផ្តាសាយ?

វា មិនមែនជារឿងងាយស្រួលទេ ប្រសិនបើកុមារមានជំងឺគ្រុនផ្តាសាយ។ ជំងឺនេះ កើតឡើងលឿន និងងាយឆ្លងពីអ្នកដ៏ទៃបំផុត។ ក្មេងៗ ទទួលរងនៅជំងឺផ្តាសាយ​និងមានអារម្មណ៍កាន់តែអាក្រក់ នៅក្នុងអំឡុងពេល ២ ឬ ៣ ថ្ងៃដំបូង ដែលពួកគេឈឺ។ រោគសញ្ញារួមមាន ៖

  • គ្រុនក្តៅខ្ពស់រហូតដល់ ១០៤ អង្សារ
  • ញាក់ខ្លាំង
  • អស់កម្លាំងយ៉ាងខ្លាំង
  • ឈឺក្បាល និងឈឺខ្លួន
  • ក្អួត និងឈឺពោះ

ឪពុកម្តាយខ្លះ មានកំហុសឆ្គងចំពោះកុមារ ដោយសារមិនយកចិត្តទុកដាក់ ព្រោះពួកគេមិនមែនជាមនុស្សធំ ហើយអាចបង្កឲ្យពួកគេ ឈឺពោះ និងក្អួត។

តើកុមារ ជៀសវាងជំងឺគ្រុនផ្តាសាយដោយវិធីណា?

មធ្យោបាយដ៏ល្អបំផុត គឺត្រូវទទួលថ្នាំបង្ការប្រចាំឆ្នាំ។ CDC បាននិយាយថាមនុស្សទាំងអស់ដែលមានអាយុ ៦ ខែឡើងទៅ គួរតែទទួលបានថ្នាំបង្ការ។​ កុមារដែលមានសុខភាពល្អអាយុលើសពី ២ ឆ្នាំ អាចទទួលថ្នាំបង្ការជម្ងឺគ្រុនផ្តាសាយ ដើម្បីការពារការឆ្លង ឬកើតមានជំងឺគ្រុនផ្តាសាយ។

ជាពិសេសស្ត្រីមានផ្ទៃពោះ គួរតែទៅទទួលថ្នាំបង្ការ ដើម្បីការពារទារកនៅក្នុងផ្ទៃ​ ជៀសផុតពីជំងឺគ្រុនផ្តាសាយ និងទទួលបាននៅសុខភាពល្អ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 7281 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...