តើអ្នកគួរតែប្រើថ្នាំចំពោះទារក ដើម្បីបញ្ឈប់រាកដែរឬទេ?
ពេលដែលទារកមានអាយុមួយឆ្នាំ ពួកគេអាចមានជំងឺរាគរួស ដែលមានរយៈពេលបីថ្ងៃបាន។ ជំងឺមួយនេះ អាចបង្កឲ្យទារក ខ្សោះជាតិទឹក និងមានអារម្មណ៍មិនស្រួល។ ទារកមួយចំនួន អាចនឹងរាក នៅពេលដែលពួកគេបរិភោគផលិតផលទឹកដោះគោ ប៉ុន្តែទារកខ្លះមានបញ្ហានោះទេ ដោយសារតែកត្តាសុខភាព ជាពិសេសវាតែងតែកើតឡើងនៅពេលដែលមាតាបញ្ឃប់ការបំបៅដោះទៅដល់ទារក។
តើនៅពេលណា ដែលជំងឺរាគបង្កគ្រោះថ្នាក់ខ្លាំងទៅដល់ទារក?
នៅក្នុងករណីដែលទារក រាគដោយរូបរាងនៃលាមកជាទឹក ច្រើនជាងបីដងក្នុងរយៈពេល 24 ម៉ោង នោះទារកអាចប្រឈមជាមួយគ្រោះថ្នាក់ខ្លាំង ព្រោះទារកអាចនឹងបាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន។ ដូចនេះហើយ មាតាគួរតែប្រញាប់យកទារកទៅមន្ទីពេទ្យជាបន្ទាន់។
ប្រសិនបើទារកស្ថិតនៅក្នុងករណីណាមួយដូចខាងក្រោម សូមប្រញាប់បញ្ជូនទារកទៅមន្ទីពេទ្យផ្នែកកុមារភ្លាម:
1. ទារកនៅក្រោមបី ឬបួនខែ ដែលមានជំងឺរាគរូស
2. ស្ថានភាពនេះនៅតែបន្តកើតមានចំពោះទារកអស់រយៈពេលបីថ្ងៃ ឬយូរជាងនេះ។
3. លាមកមានឈាម ឬខ្ទុះ។
4. ទារករបស់អ្នកមានគ្រុនក្តៅ និងក្អួត។
5. កូនរបស់អ្នកមិននោមក្នុងរយៈពេលជាងប្រាំមួយម៉ោង។
សញ្ញានៃការខ្សោះជាតិទឹក
ការខ្សោះជាតិទឹកនៅក្នុងខ្លួនទារក គឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយអ្នកគួរតែធ្វើឱ្យប្រាកដថាកូនរបស់អ្នកបានទទួលជាតិទឹកគ្រប់គ្រាន់។
មូលហេតុដែលអាចបង្កឲ្យទារកមានជំងឺរាគរូសៈ
1. ការឆ្លងមេរោគបាក់តេរី ដោយសារអាហារកខ្វក់ និងទឹក
2. មេរោគជាច្រើន អាចបណ្តាលឱ្យរាករូសទារក ដោយសារការប៉ះប្រដាប់ក្មេងលេង។
3. ប៉ារ៉ាស៊ីត អាចចូលរាងកាយតាមរយៈអាហារ ទឹក និងការរស់នៅទៅក្នុងប្រព័ន្ធរំលាយអាហារ។
4. ប្រតិកម្មទៅនឹងថ្នាំ ក៏អាចបង្កឱ្យមានជំងឺរាគរូស ឬជំងឺមហារីកទារក។
5. នៅពេលទារកមានជំងឺរាគរូស អាចជាសញ្ញានៃជំងឺរលាកពោះវៀន ឬបញ្ហាក្រពះ និងពោះវៀន។
6. ការផ្លាស់ប្តូររបបអាហាររបស់ម្តាយ បើទារកកំពុងទទួកការបំបៅដោះពីម្តាយ។
ការព្យាបាលនៃជំងឺរាគរូសដល់ទារក
ការព្យាបាលជំងឺរាគរូសចំពោះទារក គឺត្រូវបំពេញបន្ថែមសារធាតុរាវ ដើម្បីការពារកុំឱ្យខ្វះជាតិទឹក។ អ្នកអាចផ្តល់ឱ្យទារកនូវទឹកអូរ៉ាលីត ដើម្បីជំនួសសារធាតុរាវដែលបាត់។ ផែនការរបបអាហារដូចខាងក្រោមនេះ អាចជួយឱ្យទារកមានសុខភាពធម្មតាវិញៈ
_ ត្រូវបញ្ឈប់ផ្តល់ប្រភេទអាហារណា ដែលអាចបង្កឲ្យទារកមានជំងឺរាគ
_ សូមផ្តល់ទឹកអូរ៉ាលីនរៀងរាល់ ៤ ទៅ ៦ម៉ោងម្តង
_ សូមចាប់ផ្តើមផ្តល់អាហាររឹងទៅដល់ទារកដូចជា ការ៉ុត, ចេក, ដំឡូង, គ្រាប់ ធញ្ញជាតិ, ស្រូវ និងអង្ករ។
_ មិនត្រូវផ្តល់ផលិតផលទឹកដោះគោ
_ កុំផ្តល់អាហារដែលមានប្រេង ឬប៊ឺ និងហឺរ
ចំណាំ: អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ មុនពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់ប្រភេទនៃថ្នាំណាមួយ ឬប្រសិនបើអ្នកមានការសង្ស័យ។
ប្រែសម្រួលដោយ ៖ លោក ណយ សីហា
ប្រភព ៖ www.wehavekids.com
Share This | 12242 Views |
អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេសសម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...
ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?
វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។
ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...
យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក
យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។
ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។
គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...