1. ទំព័រដើម
  2. សុខភាព
  3. តើអ្នកគួរតែប្រើថ្នាំចំពោះទារក ដើម្បីបញ្ឈប់រាកដែរឬទេ?
តើអ្នកគួរតែប្រើថ្នាំចំពោះទារក ដើម្បីបញ្ឈប់រាកដែរឬទេ?

តើអ្នកគួរតែប្រើថ្នាំចំពោះទារក ដើម្បីបញ្ឈប់រាកដែរឬទេ?

ពេលដែលទារកមានអាយុមួយឆ្នាំ ពួកគេអាចមានជំងឺរាគរួស​ ដែលមានរយៈពេលបីថ្ងៃបាន។ ជំងឺមួយនេះ អាចបង្កឲ្យទារក  ខ្សោះជាតិទឹក និងមានអារម្មណ៍មិនស្រួល។ ទារកមួយចំនួន អាចនឹងរាក នៅពេលដែលពួកគេបរិភោគផលិតផលទឹកដោះគោ ប៉ុន្តែទារកខ្លះមានបញ្ហានោះទេ ដោយសារតែកត្តាសុខភាព ជាពិសេសវាតែងតែកើតឡើងនៅពេលដែលមាតាបញ្ឃប់ការបំបៅដោះទៅដល់ទារក។

តើនៅពេលណា ដែលជំងឺរាគបង្កគ្រោះថ្នាក់ខ្លាំងទៅដល់ទារក?

នៅក្នុងករណីដែលទារក រាគដោយរូបរាងនៃលាមកជាទឹក ច្រើនជាងបីដងក្នុងរយៈពេល 24 ម៉ោង នោះទារកអាចប្រឈមជាមួយគ្រោះថ្នាក់ខ្លាំង ព្រោះទារកអាចនឹងបាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន។ ដូចនេះហើយ មាតាគួរតែប្រញាប់យកទារកទៅមន្ទីពេទ្យជាបន្ទាន់។

ប្រសិនបើទារកស្ថិតនៅក្នុងករណីណាមួយដូចខាងក្រោម សូមប្រញាប់បញ្ជូនទារកទៅមន្ទីពេទ្យផ្នែកកុមារភ្លាម:

1. ទារកនៅក្រោមបី ឬបួនខែ ដែលមានជំងឺរាគរូស

2. ស្ថានភាពនេះនៅតែបន្តកើតមានចំពោះទារកអស់រយៈពេលបីថ្ងៃ ឬយូរជាងនេះ។

3. លាមកមានឈាម ឬខ្ទុះ។

4. ទារករបស់អ្នកមានគ្រុនក្តៅ និងក្អួត។

5. កូនរបស់អ្នកមិននោមក្នុងរយៈពេលជាងប្រាំមួយម៉ោង។

សញ្ញានៃការខ្សោះជាតិទឹក

ការខ្សោះជាតិទឹកនៅក្នុងខ្លួនទារក គឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយអ្នកគួរតែធ្វើឱ្យប្រាកដថាកូនរបស់អ្នកបានទទួលជាតិទឹកគ្រប់គ្រាន់។

មូលហេតុដែលអាចបង្កឲ្យទារកមានជំងឺរាគរូសៈ

1. ការឆ្លងមេរោគបាក់តេរី ដោយសារអាហារកខ្វក់ និងទឹក

2. មេរោគជាច្រើន អាចបណ្តាលឱ្យរាករូសទារក ដោយសារការប៉ះប្រដាប់ក្មេងលេង។

3. ប៉ារ៉ាស៊ីត អាចចូលរាងកាយតាមរយៈអាហារ ទឹក និងការរស់នៅទៅក្នុងប្រព័ន្ធរំលាយអាហារ។

4. ប្រតិកម្មទៅនឹងថ្នាំ ក៏អាចបង្កឱ្យមានជំងឺរាគរូស ឬ​ជំងឺមហារីកទារក។

5. នៅពេលទារកមានជំងឺរាគរូស អាចជាសញ្ញានៃជំងឺរលាកពោះវៀន ឬបញ្ហាក្រពះ និងពោះវៀន។

6. ការផ្លាស់ប្តូររបបអាហាររបស់ម្តាយ បើទារកកំពុងទទួកការបំបៅដោះពីម្តាយ។

ការព្យាបាលនៃជំងឺរាគរូសដល់ទារក

ការព្យាបាលជំងឺរាគរូសចំពោះទារក គឺត្រូវបំពេញបន្ថែមសារធាតុរាវ ដើម្បីការពារកុំឱ្យខ្វះជាតិទឹក។ អ្នកអាចផ្តល់ឱ្យទារកនូវទឹកអូរ៉ាលីត ដើម្បីជំនួសសារធាតុរាវដែលបាត់។ ផែនការរបបអាហារដូចខាងក្រោមនេះ អាចជួយឱ្យទារកមានសុខភាពធម្មតាវិញៈ

_ ត្រូវបញ្ឈប់ផ្តល់ប្រភេទអាហារណា ដែលអាចបង្កឲ្យទារកមានជំងឺរាគ

_ សូមផ្តល់ទឹកអូរ៉ាលីនរៀងរាល់ ៤ ទៅ ៦ម៉ោងម្តង

_ សូមចាប់ផ្តើមផ្តល់អាហាររឹងទៅដល់ទារកដូចជា ការ៉ុត, ចេក, ដំឡូង, គ្រាប់ ធញ្ញជាតិ, ស្រូវ និងអង្ករ។

_ មិនត្រូវផ្តល់ផលិតផលទឹកដោះគោ

_ កុំផ្តល់អាហារដែលមានប្រេង ឬប៊ឺ និងហឺរ

ចំណាំ: អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ មុនពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់ប្រភេទនៃថ្នាំណាមួយ ឬប្រសិនបើអ្នកមានការសង្ស័យ។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.wehavekids.com

Share This 10897 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...