1. ទំព័រដើម
  2. សុខភាព
  3. ៣ជំហាននៃការប្រើផ្លែម្រះ ដើម្បីបន្ថយជំងឺទឹកនោមផ្អែម
៣ជំហាននៃការប្រើផ្លែម្រះ ដើម្បីបន្ថយជំងឺទឹកនោមផ្អែម

ផ្លែម្រះ ជាប្រភេទផ្លែដែល្វីង ហើយដើមរបស់វា ជាប្រភេទដើមវល្ល៍ ដែលដុះដូចដើមទំពាំងបាយជូរ។ ដោយយោងទៅតាមរបាយការណ៍អំពីសុខភាពរបស់អ្នកមានជំងឺទឹកនោមផ្អែមបាននិយាយថា ផ្លែម្រះ មានលក្ខណៈសម្បត្តិដោយអាចជួយបញ្ចុះជាតិស្ករនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ទិភាពខ្ពស់។ ទឹក និងសាច់របស់ផ្លែម្រះ អាចត្រូវបានគេយកមកបរិភោគ និងធ្វើជាបន្លែបាន។ ប៉ុន្តែអ្នកគួរតែធ្វើការពិភាក្សាជាមួយគ្រូពេទ្យ មុនពេលដែលអ្នកសម្រេចចិត្តប្រើប្រាស់ផ្លែម្រះ ដើម្បីត្រួតពិនិត្យ និងកាត់បន្ថយជំងឺទឹកនោមផ្អែម។ នៅខាងក្រោមនេះ គឺជារបៀបប្រើផ្លែម្រះ ដើម្បីបន្ថយជំងឺទឹកនោមផ្អែមរួមមាន ៖

ជំហាន​ទី ១

វិធីដែលស្រួលបំផុត ដើម្បីប្រើប្រាស់ ឬបរិភោគផ្លែម្រះ ដោយគ្រាន់តែធ្វើការចំអិនវា។ ពេលខ្លះអ្នកអាចធ្វើការបន្ថែមផ្លែម្រះ ៥-៦ចំនិត ទៅលើបន្លែ ដែលអ្នកចូលចិត្តញុំ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកនៅក្នុងការពិសា ដោយសារតែរសជាតិនៃម្រះនេះ គឺជាការជូរចត់ខ្លាំងណាស់។

ជំហានទី ២

អ្នកអាចទិញថ្នាំគ្រាប់ម្រះ ដែលមានលក់នៅតាមហាងលក់គ្រឿងទេសនៅអាស៊ី, អាហារសុខភាព ឬហាងលក់ម្ហូបអាហារធម្មជាតិ។ សួមស្វែងរកមើលគ្រាប់ប្រអប់ណាដែលមានចំនុះ 500mg ដែលអ្នកអាចទទួលទាន២ដងនៅក្នុងមួយថ្ងៃជាមួយនឹងការទទួលទានអាហារ។

ជំហានទី ៣

សុមត្រួតពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកឲ្យបានញឹកញាប់ ព្រោះថាផ្លែម្រះ មានឥទ្ទិពលខ្លាំងចំពោះជំងឺខ្វះជាត់ស្ករនៅក្នុងឈាម។  

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.livestrong.com

Share This 5734 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...