1. ទំព័រដើម
  2. សុខភាព
  3. លុបបំបាត់ផ្ដាសាយជាមួយវិធី៨យ៉ាងនេះ
លុបបំបាត់ផ្ដាសាយជាមួយវិធី៨យ៉ាងនេះ

ចំណីអាហារ លំហាត់ប្រាណជាទៀងទាត់ និង អនាម័យ ជាមួយកត្តាចំបងក្នុងការបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ប៉ុន្តែយ៉ាងណាក៏ដោយក៏យើងមិនអាចជៀសផុតពីជំងឺបាននោះដែរ។ ជំងឺមួយចំនួនយើងពិបាកក្នុងការការពារការឆ្លង ដូចជាជំងឺផ្ដាសាយជាដើម។ខាងក្រោមនេះគឺជាវិធីងាយក្នុងការការពារ និង ព្យាបាលជំងឺផ្ដាសាយ៖

ខ្ពុរមាត់នឹងទឹកអំបិល

អ្នកអាចយកអំបិលកន្លះស្លាបព្រាកាហ្វេជាមួយទឹកក្តៅឱនៗ យកមកខ្ពុរមាត់។ ជាតិប្រៃបានធ្វើឱ្យអាការៈរមាស់បំពង់កធូរស្បើយ។ អ្នកគួរធ្វើបានញឹកញាប់ក្នុងមួយកាន់តែល្អ ជាពិសេសនៅពេលព្រឹក។ មិនតែប៉ុណ្ណោះ អ្នកនឹងមានអារម្មណ៍ថា មេរោគត្រូវបានទទួលបន្សុទ្ធកម្ម។ -Jeannie Kim

បរិភោគខ្ទឹមសឆៅ

ការបរិភោគខ្ទឹមសឆៅនៅក្នុងដំណាក់កាលដំបូងនៃជំងឺផ្តាសាយ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នក ចាប់ផ្តើមធ្វើសកម្មភាពមុនពេលជំងឺរាលដាលធំ។ វាពិតជាមានប្រសិទ្ធភាព អ្នកអាចសាកល្បងដោយខ្លួនអ្នកបាន។-Lisa Lombardi

ញាំ echinacea

នៅពេលអ្នកមានអារម្មណ៍ថាផ្ដាសាយ សូមបរិភោគ  Zand Echinacea Zinc lozenges  ១ ឬ ២ ដងក្នុងមួយថ្ងៃ។ វាមិនអាចព្យាបាលជំងឺផ្ដាសាយបាន១០០%នោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ធូរស្បើយពីជំងឺផ្តាសាយ។ -Michael Gollust

ស្ទីម ឬ ងូតទឹកក្ដៅឱនៗ

គ្រូពេទ្យរបស់នាងClare McHugh បានប្រាប់នាងថាមេរោគផ្តាសាយស្អប់កំដៅ ហើយប្រសិនបើអ្នករក្សារាងកាយរបស់អ្នកនិងជាពិសេសទ្រូងរបស់អ្នកជាមួយកំដៅដោយការស្ទីមនោះ មេរោគនឹងបាត់បង់កម្លាំង។ - Clare McHugh

ពិសាទឹក ​(ទឹកក្រូច ឬ ម្រេច)

ទឹកមានសារៈសំខាន់ណាស់ចំពោះរាងកាយ បើទោះបីជាអ្នកមិនមានជំងឺក៏ដោយ។ នៅពេលអ្នកផ្ដាសាយ អ្នកគួរញាំទឹកអោយបានច្រើន ហើយវាកាន់តែប្រសើរទៀតបើអ្នកប្រើទឹកជាមួយក្រូច(Lemon) ឬ ក៏ម្រេច។ - Anthea Levi

ពិសាទឹក (ទឹកខ្ញី)

ពិសាទឹកខ្ញី (Ginger ale)  អាចផ្ដល់ជាតិទឹកដល់រាងកាយយ៉ាងឆាប់រហ័ស។ កាន់តែពិសេសទៅទៀត បើអ្នកថែមស្ករ ព្រោះជាតិស្ករ(Glucose)ក៏អាចការពារការងើបឡើងវិញរបស់មេរោគ។-Lisa Lombardi

ឆាប់ចូលគេង

អ្នកប្រហែលជាហត់នឿយជាមួយការងារពេញមួយថ្ងៃ ហើយប្រសិនជាអ្នកមានជំងឺទៀត ប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយមេរោគ ជាហេតុធ្វើអោយអ្នករឹតតែមានអារម្មណ៍ថាអស់កម្លំាងជាខ្លាំង។ ម៉្យាងអ្នកគួរតែកុំពិសាគ្រឿងស្រវឹងផងដែរ។ -Tomoko Takeda Canel

លេបថ្នាំ

ពេលខ្លះវិធីសាស្រ្តខាងលើគ្រាន់តែអាចធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាល ម៉្យាងវិញទៀតវាត្រូវចំណាយពេលច្រើន។ អ្នកប្រើថ្នាំពេទ្យគួបផ្សំនឹងវិធីសាស្រ្តធម្មជាតិអាចអោយជំងឺផ្ដាសាយរបស់អ្នកឆាប់ជាសះស្បើយ៕

អត្ថបទ និង ប្រែសម្រួលដោយ៖ លោក នឿក វិបុល

ប្រភព www.health.com

Share This 9433 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...