1. ទំព័រដើម
  2. សុខភាព
  3. អត្ថប្រយោជន៍មិនគួរឲ្យជឿ ដោយគ្រាន់តែញុំទឹកផ្ហែឳឡឹក
អត្ថប្រយោជន៍មិនគួរឲ្យជឿ ដោយគ្រាន់តែញុំទឹកផ្ហែឳឡឹក

ការឈឺបំពង់ក គឺជាបញ្ហាទូទៅមួយ ដែលតែងតែ៛កើតឡើងនៅរដូវរងារ។ ការឈឺបំពង់ក ជាញឹកញាប់ត្រូវបានកើតឡើងនៅពេលដែលផ្លាស់ប្តូរអាកាសធាតុ។ ការឈឺចាប់ និងការរលាក ជាមូលហេតុដែលធ្វើឲ្យអ្នកទទួលរងការឈឺបំពង់ក។ ការឈឺក អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរមួយ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យនោះទេ។

ភេសជ្ជៈ ក៏ជាឱសថ ដែលអាចរក្សាខ្លួនអ្នកឱ្យមានសំណើម ខណៈពេលឈឺបំពង់ក។ អ្នកអាចព្យាបាលជំងឺផ្តាសាយ និងការឈឺបំពង់ករបស់អ្នក ដោយផ្ដល់នូវសារធាតុទឹក ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមានប្រយោជន៍ដទៃទៀត។

ឪឡឹក មានទឹកច្រើនជាង 90% ដូច្នេះវាជាការល្អណាស់សម្រាប់ការរក្សាសំណើមដល់ស្បែក។ វាជាប្រភពល្អនៃវីតាមីន C និងAផងដែរ។ ផ្លែឪឡឹក គឺជាការព្យាបាលតាមបែបបុរាណសម្រាប់ការឈឺបំពង់កថ្នាំ។ ទឹកឪឡឹកផ្អែមត្រជាក់១កែវ អាចជួយសម្រូលដល់ការឈឺបំពង់ក និងរក្សាសំណើមនៅក្នុងខ្លួនបានល្អ។

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម អ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដើម្បីកុំឲ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់ទៅ ៖

  • ឈឺក ដែលមានរយៈពេលយូរជាង ១ សប្តាហ៍
  • ពិបាកលេប ឬដកដង្ហើម
  • សីតុណ្ហភាពខ្ពស់ជាង 100,4 ° F
  • កន្ទួល
  • ឈឺសន្លាក់
  • ស្អកយូរអង្វែងយូរជាង ២ សប្តាហ៍
  • ឈាមក្នុងទឹកមាត់ឬកំហាក
  • ការខ្សោះជាតិទឹក

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.thegrownetwork.com

Share This 9587 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...