1. ទំព័រដើម
  2. សុខភាព
  3. គេងឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឈឺក្បាល
គេងឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឈឺក្បាល

ការឈឺក្បាល​ គឺជារឿងមួយ ដែលមនុស្សជាច្រើនពិបាកទ្រាំ ហើយក៏បង្កផលរំខានច្រើនណាស់ដែរ។ តើអ្នកចង់ព្យាបាលការឈឺក្បាលរបស់អ្នកតាមវិធីសាស្រ្តបែបណាខ្លះ? ការគេងឲ្យបានគ្រប់គ្រាន់ គឺជាវិធីសាស្រ្តមួយ ដែលអ្នកអាចយកមកលុបបំបាត់ការឈឺក្បាលបាន។

លោកវេជ្ជបណ្ឌិត Jason D. Rosenberg ជាប្រធាននៃមជ្ឈមណ្ឌលផ្នែករោគឈឺក្បាលបាននិយាយថា "ការគេងមិនបានគ្រប់គ្រាន់ អាចបង្កឲ្យអ្នកមានភាពតានតឹន (ស្រ្តេស) ដែលជាហេតុធ្វើឲ្យអ្នកឈឺក្បាលបាន។ ការគេងឲ្យបានគ្រប់គ្រាន់ អាចបង្កឲ្យអ្នកជៀសផុតពីការឈឺក្បាលបាន។

សូមព្យាយាមគេងឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ និងធ្វើការគេងឲ្យបានទៀងទាត់។ ជាពិសេស អ្នកគួរតែព្យាយាមគេងពីព្រលប់ និងភ្ញាក់ពីគេងឡើងពេលព្រឹកឲ្យបានទៀងទាត់រៀងរាល់ថ្ងៃ។

នៅខាងក្រោមនេះ គឺជាគន្លឹះដែលជួយឲ្យអ្នកគេងបានយូរ និងគេងឲ្យបានគ្រប់គ្រង ៖

  • កុំដាក់គ្រឿងអេឡិចត្រូនិចនៅក្បែរខ្លួន (ទូរសព្ទ័, ទូរទស្សន៍......)
  • កុំព្យាយាមផឹកសារធាតុរាវច្រើនពេក ក្រោយពីអាហារពេលល្ងាច
  • ប្រសិនបើអ្នកមិនអាចគេង សូមអ្នកចេញទៅខាងក្រៅ រួចព្យាយាមអានដោយស្ងៀមស្ងាត់រហូតដល់អ្នកមានសភាពងងុយគេង

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com

Share This 4462 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...