1. ទំព័រដើម
  2. សុខភាព
  3. តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យអ្នកឈឺក្បាល?
តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យអ្នកឈឺក្បាល?

តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យអ្នកឈឺក្បាល?

តើអ្នកដឹងទេថា មូលហេតុអ្វីបានជាអ្នកមានអាការៈឈឺក្បាលញឹកញាប់?​ ហើយមានកត្តាអ្វីខ្លះ ដែលបង្កឲ្យអ្នកឈឺក្បាល? ឈឺក្បាល អាចជាសញ្ញានៃស្ត្រេស ឬបញ្ហាផ្លូវចិត្តមួយ ឬវាអាចបណ្តាលពីជំងឺផ្នែកសុខភាពដូចជាការឈឺក្បាលមួយចំហៀង ឬសម្ពាធឈាមខ្ពស់​ និងថប់អារម្មណ៍ជ ឬបាក់ទឹកចិត្ត។ នៅខាងក្រោមនេះ គឺជាកត្តាមួយចំនូន ដែលបង្កឲ្យអ្នកឈឺក្បាល រួមមាន៖

ជំងឺ : ដូចជាជំងឺផ្តាសាយ ឬជំងឺគ្រុន។ ពួកគេជាទូទៅដោយមានលក្ខខណ្ឌដូចការឆ្លងមេរោគបំពង់ក ឬការឆ្លងមេរោគត្រចៀកផងដែរ ហើយនៅក្នុងករណីខ្លះវាអាចបង្កឲ្យអ្នកមានអាការៈឈឺក្បាល។

ភាពតានតឹង : មូលហេតុទូទៅនៃការឈឺក្បាល រួមមានភាពតានតឹងក្នុងអារម្មណ៍, ភាពតានតឹង និងការធ្លាក់ទឹកចិត្ត ព្រមទាំងការប្រើគ្រឿងស្រវឹង និងការប្រើថ្នាំច្រើនពេក។

បរិស្ថាន ៖ ផ្សែងបារី, ថ្នាំជក់, សារធាតុគីមី, អាឡែរហ្សីទឹកអប់ និងអាហារមួយចំនួន អាចជាមូលហេតុដែលបង្កឲ្យអ្នកឈឺក្បាល។

ការបង្ករោគ: ការឆ្លងមេរោគជាច្រើនតាមរយៈ ច្រមុះ, បំពង់ក និងត្រចៀក អាចបង្កឱ្យឈឺក្បាល។ ហើយអ្នកមិនត្រូវប្រើប្រាស់ថ្នាំ ដោយមិនពិគ្រោះយោបល់ជាមួយគ្រូពេទ្យទេ ព្រោះវាអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។

ពន្លឺចាំង ៖ ពន្លឺចេញពីអេក្រង់កុំព្យូទ័រ, ពន្លឺព្រះអាទិត្យ ឬពន្លឺភ្លើង អាចបង្កឲ្យអ្នកឈឺចាប់ ដូចនេះអ្នកគួរតែប្រើពន្លឺតិចៗ ដើម្បីកាត់បន្ថយការឈឺចាប់។

គេង / ការបរិភោគ ៖ គេងមិនបានគ្រប់គ្រាន់ អាចបង្កឲ្យអ្នកមានអាការៈឈឺក្បាល និងស្រ្តេសខ្លាំង។

ថ្នាំពេទ្យ ៖ ការប្រើប្រាស់ថ្នាំមួយចំនួន អាចបង្កឲ្យអ្នកឈឺក្បាល ប្រសិនបើអ្នកមិនបានពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។

កង្វះលំហាត់ប្រាណ ៖ ប្រសិនបើអ្នកហាត់ខ្លាំងពេក អាចបង្កឲ្យអ្នកឈឺក្បាល ប៉ុន្តែបើអ្នកហាត់ប្រាណតិចពេក ក៏អាចបង្កឲ្យអ្នកឈឺ ប៉ុន្តែអ្នកគួរតែហាត់នៅក្នុងកម្រិតមធ្យោមមួយ ដើម្បីឲ្យសសៃឈាមរត់បានស្រួល។

អ័រម៉ូន ៖ នៅពេលដែលអ្នកផ្លាស់ប្តូរអ័រម៉ូន ក៏ជាកត្តាដែលបង្កឲ្យអ្នកឈឺក្បាលបាន។

អាហារ ៖ អាហារប្រភេទមួយចំនួន និង ភេសជ្ជៈ អាចបង្កឱ្យមានការឈឺក្បាលរួមមាន ជាតិកាហ្វេអ៊ីន, សូកូឡា, ជាតិអាល់កុល, ឈីស និងផ្សេងៗច្រើនទៀត។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.webmd.com / www.betterhealth.vic.gov.au

Share This 6565 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...