1. ទំព័រដើម
  2. សុខភាព
  3. ជំងឺក្អកជាអ្វី? តើកត្តាអ្វីខ្លះ បង្កឲ្យអ្នកក្អក?
ជំងឺក្អកជាអ្វី? តើកត្តាអ្វីខ្លះ បង្កឲ្យអ្នកក្អក?

ជំងឺក្អកជាអ្វី? តើកត្តាអ្វីខ្លះ បង្កឲ្យអ្នកក្អក?

ក្អក គឺជាប្រតិកម្មដោយស្វ័យប្រវត្តិ ដើម្បីលាងសម្អាតផ្លូវដង្ហើម ព្រោះថាផ្លូវដង្ហើម អាចត្រូវបានរាំងស្ទះដោយកំហាក (ស្លស), ផ្សែង និងសារធាតុគីមី ពេលអ្នកដកដង្ហើម។ ប្រសិនបើអ្នកមានការពិបាកដកដង្ហើម ឬក្អករហូតដល់ចេញឈាម អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ មូលហេតុទូទៅ ដែលបង្កឲ្យអ្នកក្អកដោយសារតែមូលហេតុមួយចំនួនដូចបានរៀបរាប់នៅខាងក្រោម។

ក្អកគឺជាអ្វី?

ក្អក គឺសកម្មភាពកន្រ្ទាក់សាច់ដុំដោយស្វ័យប្រវត្តិ ដែលបង្ខំឱ្យខ្យល់ដកដង្ហើមរបស់អ្នកចេញចូលតាមរយៈមាត់ និងសួត។ នៅពេលដែលសារធាតុគីមី ឬផ្សែងចូលទៅក្នុងបំពង់ខ្យល់របស់អ្នក អាចបង្កឲ្យអ្នកក្អកភ្លាមៗ ហើយក៏អាចបង្កឲ្យអ្នកមានការរលាកបំពង់កផងដែរ។

រោគក្អក អាចបង្កផលប៉ះពាល់ដល់អ្នកខ្លាំង ប្រសិនបើអ្នកមិនមានវិធីសាស្រ្ត ដើម្បីលាងជម្រះផ្លូវដង្ហើមរបស់អ្នកទេ។ មូលហេតុទូទៅបំផុតនៃការឆ្លងមេរោគ គឺបណ្តាលឱ្យអ្នកហៀរសំបោរ និងក្អក។ ការឆ្លងមេរោគអាចប៉ះពាល់ដល់កូនក្មេង និងមនុស្សទូទៅដែលនៅក្បែរអ្នកជំងឺ ជាពិសេសនៅរដូវរងារ។

តើកត្តាអ្វីខ្លះ ដែលបង្កឲ្យអ្នកក្អក?

មូលហេតុទូទៅ ដែលបង្កឲ្យអ្នកក្អកបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖

ការឆ្លងមេរោគលើផ្លូវដង្ហើមកម្រិតធ្ងន់ ៖ នេះ គឺជាមូលហេតុចំបង ដែលបង្កឲ្យអ្នកក្អក ដោយសារការចម្លងមេរោគ (វីរុស) ។ នៅពេលដែលអ្នកមិនមានការព្យាបាលត្រឹមត្រូវទេ អាចបង្កឲ្យអ្នកកើតវារហូតដល់មួយសប្តាស៍។

ការឆ្លងមេរោគផ្លូវដង្ហើមកម្រិតស្រាល ៖ ទាំងនេះ គឺជារឿងធម្មតានោះទេ ហើយការចម្លងរោគនេះ អាចបង្កឲ្យអ្នកមានបញ្ហាមួយចំនួនដូចជារលាកទងសួត ឬជំងឺរលាកសួត ដែលបង្កឡើងដោយការឆ្លងមេរោគ (មេរោគបាក់តេរី ឬផ្សិត) ។

ជំងឺហឺត ៖ ជំងឺនេះ អាចបង្កឲ្យអ្នកដង្ហក់, ពិបាកដកដង្ហើម និងក្អកនៅពេលយប់ នៅពេលខ្យល់ត្រជាក់ និងអំឡុងពេលធ្វើលំហាត់ប្រាណ។ ការឆ្លងមេរោគក្អក អាចបង្កឲ្យរោគសញ្ញានៃជំងឺហឺតកាន់តែអាក្រក់ច្រើន។

ការរលាក - ផ្សែង ឬសារធាតុគីមី ដែលអ្នកដកដង្ហើមចូល អាចបង្កឲ្យរលាកផ្លូវដង្ហើម។

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.patient.info

Share This 11060 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...