1. ទំព័រដើម
  2. សុខភាព
  3. ហេតុអ្វីបានជាអ្នក មានអាការៈឈឺកញឹកញាប់?
ហេតុអ្វីបានជាអ្នក មានអាការៈឈឺកញឹកញាប់?

ការឈឺបំពង់ក គឺជាអ្វី?

ការឈឺក សំដៅទៅលើការឈឺចាប់, រមាស់ ឬរលាកបំពង់ក។ វាអាចបង្កឱ្យមានការពិបាកក្នុងការបរិភោគអាហារ និងរាវ ព្រោះវាបង្កឲ្យមានការឈឺចាប់។ ទោះយ៉ាងណាមានរោគសញ្ញាផ្សេងទៀតអាចរួមមាន:

  • ស្ងួតបំពង់ក
  • ហើមកូនកណ្តុរនៅក
  • ស្អក

ការឈឺក អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ រួមបញ្ចូលទាំង: កុមារ,​ មនុស្សដែលជក់បារី, មនុស្សដែលមានប្រតិកម្មអាលែហ្សី។

មូលហេតុនៃការឈឺក

ការ​ឆ្លង​មេរោគ​វីរុស ៖ ការឈឺកភាគច្រើន ត្រូវបានបង្កឡើងដោយការឆ្លងមេរោគ។ ទាំងនេះគឺជាការឆ្លងមេរោគ ដែលបង្កឡើងដោយវីរុសដូចជាជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ។

ការឆ្លងមេរោគបាក់តេរី​ ៖ ការឆ្លងមេរោគបាក់តេរីអាចបង្កឱ្យមានឈឺបំពង់ក។ ប្រភេទនៃការឆ្លងមេរោគទាំងនេះរួមមាន: បាក់តេរី,​ រោគខាន់ស្លាក់រលាកបំពង់ក​ និងក្អកមាន់ដែលប៉ះពាល់ដល់ភ្នាសទឹករំអិលផ្លូវដង្ហើម។

កត្តាបរិស្ថាន ៖ មិនមែនការឈឺបំពង់កទាំងអស់ បង្កឡើងមកពីវីរុស ឬបាក់តេរី។ មានរឿងជាច្រើនទៀតដែលអាចបង្កើតឱ្យមានការឈឺចាប់បំពង់ក។

  • ខ្យល់ស្ងួត អាចធ្វើឱ្យបំពង់ករបស់អ្នកមានអារម្មណ៍ឆៅនិងរមាស់
  • ការជក់បារី ឬដកដង្ហើមនៅក្នុងផ្សែងបារី អាចបង្កឱ្យមានការឈឺបំពង់ក
  • និយាយ ឬស្រែកច្រើនពេក អាចបង្កឱ្យសំពាធបំពង់ក

តើអ្នកត្រូវព្យាបាលការឈឺបំពង់កបានយ៉ាងដូចម្តេច?

ការព្យាបាលសម្រាប់ការឈឺបំពង់ក គឺអាស្រ័យលើមូលហេតុ។ ជម្រើសនៃការព្យាបាលរួមបញ្ចូលទាំង:

  • ទឹកអំបិល លាយជាមួយទឹកក្តៅឧណ្ឌៗ
  • ការផឹកទឹកក្តៅឱ្យបានច្រើនដូចជាតែ, ស៊ុប និងទឹក
  • ជៀសវាងការអាឡែរហ្សី និងរលាកដូចជាផ្សែង និងសារធាតុគីមី

តើអ្នកធ្វើដូចម្តេច ដើម្បីការពារការឈឺក?

ជំហានបន្ថែមទៀត អ្នកអាចយកមកប្រើ ដើម្បីការពារការឈឺបំពង់កមានដូចខាងក្រោម:

  • ពិសាទឹកឲ្យបានច្រើន
  • អនាម័យជាប្រចាំ
  • ត្រូវនៅឆ្ងាយពីអ្នកជំងឺ
  • ការកាត់បន្ថយការប៉ះពាល់ទៅនឹងការអាឡែរហ្សីដូចជាលំអង, ធូលី, និងផ្សិត
  • ជៀសវាងផ្សែងបារី
  • រក្សាភាពសួតនៅក្នុងផ្ទះ

ប្រែសម្រួលដោយ ៖ លោក ណយ​ សីហា

ប្រភព​ ៖ www.healthline.com

Share This 5729 Views
Other Health

អត្ថប្រយោជន៍ស្លឹកកន្រ្តូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីន ...

ក្មេងក្រោមអាយុ៦ឆ្នាំគួរប្រើថ្នាំផ្ដាសាយដែរឬទេ?

វាជារឿងលំបាកដែលទ្រំាមើលឃើញកូនវេទនាដោយសារជំងឺផ្ដាសាយ និង ក្អក ប៉ុន្តែអ្នកជំនាញបាននិយាយថាកុមារអាយុក្រោម ៦ឆ្នាំ មិនគួរប្រើថ្នាំបំបាត់ផ្តាសាយនិងក្អកឡើយ ដោយសារតែវាអាចជះឥទ្ធិពលគ្រោះថ្នាក់ដល់កុមារ។ ដូច្នេះអ្វីដែលឪពុកម្តាយត្រូវធ្វើអ្វីខ្លះ? យើងបានសួរអ្នកជំនាញដើម្បីប្រាប់យើងពីរបៀបជួយទប់ស្កាត់មេរោគជាបឋម និង ធ្វើអោយមានអារម្មណ៍ប្រសើរជាងមុន។

ផែនការការបង្ការ កុមារជិត 22 លាននាក់ខកខានម ...

យ៉ាអួស្ថិតនៅក្នុងអាហារដែលល្អបំផុតសម្រាប់ទារក

យ៉ាអួ ឬ Yogurt គឺសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ចាំបាច់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ។ ទារករបស់អ្នកអាចញាំវាបាននៅអាយុ 6 ខែ។

ជំរើសដ៏ល្អគឺជ្រើសយកទឹកដោះគោយ៉ាអួណាដែលមិនបន្ថែមជាតិស្ករ។ ដូចគ្នានេះផងដែរអ្នកម្ដាយគួរជ្រើសយកយ៉ាអួ brandណាដែលអាចជួយគ្រប់គ្រងបាក់តេរីល្អនៅក្នុងបំពង់រំលាយអាហាររបស់ទារក។ សូមប្រាកដថាអ្នកជ្រើសរើសយកទឹកដោះគោជូរណាដែលទារកត្រូវការកាឡូរីពីជាតិខ្លាញ់។

គួរបញ្ជាក់ដែរថា យ៉ាអួដែលល្អគឺមានបន្ថែម រ ...