1. ទំព័រដើម
  2. ព្រឹត្តិការណ៍
  3. សារៈសំខាន់នៃការទំពារដំបូងចំពោះការអភិវឌ្ឍន៍និងការលូតលាស់របស់ក្មេង
សារៈសំខាន់នៃការទំពារដំបូងចំពោះការអភិវឌ្ឍន៍និងការលូតលាស់របស់ក្មេង

សារៈសំខាន់នៃការទំពារដំបូងចំពោះការអភិវឌ្ឍន៍និងការលូតលាស់របស់ក្មេង

ភ្នំពេញ ១៩កុម្ភះ ២០១៧:១០០០ថ្ងៃដំបូងនៃជីវិត គឺមានសារះសំខាន់ណាស់សំរាប់ការលូតលាស់របស់មនុស្សគ្រប់រូប ពីព្រោះអ្វីដែលពួកគេទទួលក្នុងកំឡុងពេលនេះមានផលវិជ្ជមានដល់ការលូតលាស់ និងការអភិវឌ្ឍន៍ចំនេះដឹងរបស់ពួកគេពេញមួយជីវិត។

១០០០ថ្ងៃដំបូងនៃជីវិត​ ចាប់ផ្តើមពីការពរពោះរហូតដល់អាយុ២ឆ្នាំ មាន៣ដំណាក់កាលសំខាន់ដូចជា:

  1. ដំណាក់កាលពរពោះ (២៨០ថ្ងៃក្នុងពោះ): ជាដំណាក់កាលសំខាន់ ព្រោះជាពេលដែលខួរក្បាល បេះដូង សួត ប្រពន្ធ័រំលាយអាហារ តំរងនោម របស់ក្មេងលូតលាស់។
  2. -៦ ខែ: ជាដំណាក់កាលដែលទារកចាប់ផ្តើមសំរបនឹងបរិយាកាសខាងក្រៅ។
  3. ៦ ខែ-២ ឆ្នាំ: ដំណាក់កាលដែលសរីរាង្គចាប់ផ្តើមដំណើរការដោយឯករាជ្យនឹងចាប់ផ្តើមបង្កើតប្រពន្ធ័ភាពស៊ាំ។

យោងទៅតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក ( WHO ) បានផ្ដល់អនុសាសន៍ថា មាតាត្រូវតែផ្តល់ទឹកដោះសម្រាប់ទារកមានអាយុពី ០ ដល់ ៦ខែ។ ទោះជាយ៉ាងណា, សារធាតុ ឬអាហារូបត្ថម្ភនៅក្នុងទឹកដោះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់ទៅដល់ទារកនៅក្នុងរយៈពេលវែងនោះទេ នៅពេលដែលទារកមានអាយុចាប់ពី៦ខែឡើងទៅ ព្រោះថាទារកនឹងមានតម្រូវការអាហារូបត្ថម្ភច្រើនជាងមុន។ ពីមុន ការបន្ថែមអាហារូបត្ថម្ភសម្រាប់ទារកដែលមានអាយុចាប់ពី៦ខែឡើងទៅ គឺពិតជារឿងសំខាន់បំផុត ហើយមាតាគូរតែផ្តល់អាហាររូបត្ថម្ភដែលចាំបាច់បំផុតសម្រាប់ទារក ពេលឈប់បំបៅដោះ។

នៅពេលដែលទារកមិនទទួលបានការទទួលទានអាហារូបត្ថម្ភគ្រប់គ្រាន់នៅក្នុងអំឡុងពេល 1000 ថ្ងៃដំបូងនៃការចាប់កំណើត វាអាចបណ្តាលឲ្យទាករ មានកង្វះអាហារូបត្ថម្ភ និងអាចនាំឱ្យមានបញ្ហាជាច្រើនដូចជា ភាពក្រិន, ទន់ខ្សោយ, កំរិត IQ ទាប និងភាពស៊ាំរបស់រាងកាយចុះខ្សោយ និងអាចនាំអោយមានជំងឺទឹកនោមផ្អែមបន្ថែមទៀត។ បើយោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា  មាតាគួរតែឈប់បំបៅដោះទារក ដើម្បីញុំអាហារជំនួសវិញសម្រាប់ការអភិវឌ្ឍរបស់ទារក ព្រោះទារកត្រូវមាន អាហារូបត្ថម្ភពេញលេញ (ប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងជាតិខ្លាញ់) និងមីក្រូសារជាតិ (វីតាមីន និងសារធាតុរ៉ែ) ។ ថ្ងៃទំពារដំបូង ឬការចាប់ផ្តើមញុំដំបូងរបស់ទារក គឺជារយៈពេលដែលទារកផ្លាស់ប្តុររបបអាហារ ទឹកដោះគោទៅអាហាររឹង និងមានប្រយោជន៍នៅក្នុងរយៈពេលវែងនិងខ្លី។ អត្ថប្រយោជន៍នៅរយៈពេលខ្លី គឺជារយ

ៈពេលសម្រាប់ធ្វើការណែនាំដល់ទារកឲ្យស្គាល់ពីរស់ជាតិ  កាត់បន្ថយហានិភ័យនៃប្រតិកម្មអាឡែហ្ស៊ី និងការការអភិវឌ្ឍន៍។  អត្ថប្រយោជន៍នៅរយៈពេលវែងសម្រាប់ថ្ងៃទំពាដំបូង ដើម្បីកាត់បន្ថយហានិភ័យនៃការរើសអាហារ ការងាយស្រួលទទួលយកអាហារថ្មី សម្រាប់អភិវឌ្ឍន៍ខួរក្បាលនិងការអភិវឌ្ឍរាងកាយ។

ដោយយល់ឃើញពីសារះសំខាន់នៃការទំពារដំបូង MILNA ផលិតផលអាហារូបត្ថម្ភសំរាប់ក្មេងលក់ដាច់ជាងគេនិងមាននៅលើទីផ្សារជាង៣០ឆ្នាំមកហើយនៅប្រទេសឥណ្ឌូនេស៊ី ផលិតដោយក្រុមហ៊ុន KALBE FARMA (កាល់បេ ហ្វាម៉ា) ក្លាយជាជំរើសទី១សំរាប់អ្នកម៉ាក់គ្រប់រូបផ្តល់អាហារទំពារដំបូងសំរាប់កូនៗ។  MILNA​ មាន២ប្រភេទ:

  1. នំកូនក្មេងMILNA (MILNA BABY BISCUIT)

៣ ហេតុផលដែលអ្នកម្តាយជ្រើសយក  :

  • MILNA រចនាជាទម្រង់ពិសេសសំរាប់ការរៀនទំពាររបស់ក្មេង
  • MILNA មានលក្ខណះទន់ដែលធ្វើអោយងាយស្រួលក្នុងការទំពារ និងរំលាយ មិនបង្កអោយឈ្លក់
  • MILNA មានអាហារបំប៉នសមតុល្យ និងពេញលេញ (AA&DHA សំរាប់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ជំនួយសុខភាពពោះវៀន, កាល់ស្យូម, វីតាមីន១១មុខ និងរ៉ែ៥ប្រភេទ,​ គ្មានសារធាតុបង្ករ)
  1. បបរគោកMILNA (MILNA BABY CEREAL)

បបរគោកMILNA ជាអាហារបំពេញបន្ថែមពីលើទឹកដោះម្តាយជាមួយរូបមន្ត អាហារូបត្ថម្ភ សមតុល្យនិងពេញលេញ សំរាប់ជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ទារកបានល្អ មានច្រើនរសជាតិសំរាប់ជ្រើសរើស និងមានអត្ថប្រយោជន៍ដូចជា DHAសំរាប់ការអភិវឌ្ឍន៍ខួរក្បាលនិងភ្នែក, Omega3,6 ជំនួយដល់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ល្អសំរាប់សុខភាពពោះវៀន, ជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ មានវីតាមីន១២មុខនិងជាតិរ៉ែ៨មុខ គ្មានសារធាតុបង្ករប៉ះពាល់ដល់ក្មេង។

MILNA ថ្ងៃទំពាដំបូង

ជាកម្មវិធីកំសាន្តសប្បាយសំរាប់មាតាបិតានិងកូនៗដើម្បីរិតចំណងទំនាក់ទំនងរួមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់មាតាបិតាគ្រប់រូប ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភះ ២០១៧ នៅផ្សារទំនើប Aeon Mall (Lively Plaza)។ យើងមានរៀបចំសិក្ខាសាលាស្តីអំពីសារះសំខាន់នៃអាហារទំពាដំបូងសំរាប់អាហារូបត្ថម្ភរបស់ក្មេង៦ខែឡើងទៅ បង្ហាញដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល (គ្រូពេទ្យកុមារប្រធានផ្នែកអាគារ ក មន្ទីរពេទ្យកុមារជាតិ)។ លើសពីនេះទៅទៀតក៏មានការបង្ហាញពីរបៀបរៀបចំ MILNA សំរាប់កូនពីអ្នកជំនាញ រួមទាំងមានកម្មវិធីពិសេសជាច្រើនដូចជាអាហារដ្ឋានកុមារ ការម៉ាស្សាកុមារពីអ្នកជំនាញ ការពិនិត្យសុខភាព ការតុបតែងខ្លួននិងថតរូបអនុស្សាវរីយ៍ ការចាប់ឆ្នោតផ្សងសំណាង​ជាមួយរង្វាន់យ៉ាងច្រើន។ 

Share This 8260 Views
ពត័មាន និង ព្រឺត្តិការណ៏ផ្សេងៗ

ក្រុមហ៊ុនកាល់ប៊េចុះចែកអំណោយដល់ប្អូនៗកុមារកំព្រានៅមជ្ឃមណ្ឌលCambodia Children Fund

    ក្រុមហ៊ុន កាល់ប៊េ (Kalbe Cambodia)ជាក្រុមហ៊ុនផលិតឳសថដ៏ធំរបស់ឥណ្ឌូនេស៊ី ហើយមានសាខាជាង៣០ប្រទេស និង​មានអាយុកាលតាំងពីឆ្នាំ ១៩៦៦។គិតមកដល់ពេលនេះក្រុមហ៊ុនKalbeមានអាយុ៥០ឆ្នាំហើយ។  

នៅថ្ងៃទី ​​៣  ​ខែ កញ្ញា ឆ្នាំ ​២០១៦ លោក Oktavianus Hauw, នាយក​ក្រុមហ៊ុន​ឱសថ Kalbe International ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា បានរៀបចំ និង ដឹកនាំក្រុមការងារចុះចែកអំណោយសប្បុរសធម៌សម្រាប់សង្គម ក្រោមប្រធានបទ &ld ...

សន្និសីទស្ដីពីអាហារបំប៉នសម្រាប់អ្នកជំងីខ្សោយតម្រងនោម NEPHRISOL-D និង NEPHRISOL

នៅថ្ងៃសៅរ៍ទី 28 ខែមិថុនាឆ្នាំ 2014 ក្រុមហ៊ុន Kalbe កម្ពុជា ដែលជាក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌូនេស៊ីបានធ្វើការប្រារព្ធពិធីសន្និសិទក្រោមប្រធានបទស្ដីអំពី "តួនាទីនៃអាហាររូបត្ថម្ភសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ" ដោយមានការអញ្ជើញចូលរួមរបស់វោកមិនកិត្តិយសរបស់យើង លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី  ប្រធាននៃអង្គភាពជំងឺទឹកនោមផ្អែម និង ក្រពេញ របស់មន្ទីរពេទ្យកាល់ម៉ែត, លោកបណ្ឌិត លឹម វឌ្ឍនា  ...

ក្រុមហ៊ុន KALBE INTERNATIONAL បានរៀបចំដឹកនាំក្រុមការងារដើម្បីនាំយកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យខ្មែរ-សូវៀត

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក Oktavianus Hauw នាយកក្រុមហ៊ុន KALBE INTERNATIONAL បានរៀបចំដឹកនាំក្រុមការងារដើម្បីនាំយកថវិកាចំនួន ៧៥០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យខ្មែរ-សូវៀតដើម្បីគាំទ្រដល់ក្រុមគ្រូពេទ្យជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 នៅកម្ពុជា ។

Link: https://www.facebook.com/khmersoviethospital.org.kh/photos/a.1706 ...