1. ទំព័រដើម
  2. អំពីយើង
  3. សាររបស់អគ្គនាយកប្រតិបិត្ត
សាររបស់អគ្គនាយកប្រតិបិត្ត

ទន្ទឹមនឹងប្រទេសឥណ្ឌូនេស៊ីកំពុងតែរីកចំរើន និង អភិវឌ្ឍ, វិស័យសុខាភិបាលបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យសុខុមាលភាពកាន់តែប្រសើរនិងការកសាងផលិតភាពនៃប្រទេសនេះ។ ក្រុមហ៊ុន Kalbe  ជាក្រុមហ៊ុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិត ផលិតផលថែទាំសុខភាព ដើម្បីធ្វើឱ្យល្អបំផុតសម្រាប់ប្រជាជាតិឥណ្ឌូនេស៊ី។

Kalbe បានរួមចំណែកក្នុងការកែលម្អស្តង់ដារសុខភាពរបស់ឥណ្ឌូនេស៊ីដោយការផ្តល់នូវផលិតផលឱសថជាច្រើនដូចជា ថ្នាំដែលមានវេជ្ជបញ្ជា(prescription pharmaceuticals) ថ្នាំគ្មានវេជ្ជបញ្ជា(over-the-counter) ព្រមទាំងផលិតផលអាហារបំប៉នសុខភាព(Nutrition) និងផលិតផលប៉ូវកម្លាំង(Consumer)។ តាមរយៈការខិតខំប្រឹងប្រែង Kalbe បានផ្លាស់ប្តូរខ្លួនទៅជាក្រុមហ៊ុនផលិតឱសថដែលបានចុះបញ្ជីជាសាធារណៈធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ Kalbe បានពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈផលិតផលឱសថវេជ្ជបញ្ជា និង​សេវាសុខភាពវេជ្ជសាស្រ្ត ដែលធ្វើអោយមាន ការអភិវឌ្ឍសមត្ថភាពក្នុងសកម្មភាពស្រាវជ្រាវនិងការអភិវឌ្ឍជីវបច្ចេកវិទ្យា។

 

ការអភិវឌ្ឍបែបនេះគឺស្របជាមួយនឹងទស្សនៈវិស័យរបស់ Kalbe ដើម្បីក្លាយជាក្រុមហ៊ុនថែទាំសុខភាពរបស់ឥណ្ឌូនេស៊ីដែលល្អបំផុតដែលពោរពេញដោយ ភាពការច្នៃប្រឌិត, ម៉ាកយីហោដ៏ល្បី និងការគ្រប់គ្រងល្អឥតខ្ចោះ។ ទស្សនៈវិស័យទាំងនេះហើយដែលជំរុញបេសកកម្មរបស់Kalbe ដើម្បីធានាបាននូវសុខភាពល្អសម្រាប់ជីវិតឱ្យកាន់តែប្រសើរឡើង។

 

Kalbe មានប្រភពហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ដែលមានប្រាក់ចំណូលពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ដើម្បីអនុវត្តន៍គម្រោងធានារ៉ាប់រងសុខភាពជាតិ, Kalbe បានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងរោងចក្រផលិតទូទៅ ដើម្បីធានាឱ្យបាននូវការផលិតប្រកបដោយប្រសិទ្ធភាពនិងផលិតភាព ដោយការធ្វើឱ្យផលិតផលដែលមានគុណភាព ហើយមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ ស្របគ្នានេះដែរ Kalbe ក៏បានពង្រីកបណ្តាញចែកចាយរបស់ខ្លួនផងដែរ

 

ក្រុមហ៊ុននេះបានអនុវត្តគោលការណ៍អភិបាលកិច្ចសាជីវកម្មល្អ(Good Corporate Governance) ដែលធ្វើអោយក្រុមហ៊ុនអាចកសាងនូវរូបភាពវិជ្ជមានរបស់ក្រុមហ៊ុន។ Kalbe បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តអភិបាលកិច្ចសាជីវកម្មនៅគ្រប់កម្រិតជាន់ថ្នាក់ ដើម្បីបំពេញបទប្បញ្ញត្តិនិងតម្រូវការរបស់គោលការណ៍អភិបាលកិច្ចសាជីវកម្មល្អ (GCG) ។ក្រុមហ៊ុននេះបានបង្កើតគោលការណ៍ថ្មីមួយដែលរួមបញ្ចូលរវាង គោលការណ៍របស់ Kalbe Group និង GCG គឺ Sradha Kalbe ដោយភ្ជាប់ជាមួយកេរ្តិ៍ដំណែលនៃស្ថាបនិកក្រុមហ៊ុន Kalbe ។

 

ជាមួយគ្នានេះដែរ Kalbe បានប្តេជ្ញាចិត្តនៅក្នុងបេសកកម្មរបស់ខ្លួនដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គមដោយផ្អែកសំខាន់លើគោលការណ៍បួនគឺ - សុខភាព ការអប់រំ បរិស្ថាន និង ហេដ្ឋារចនាសម្ព័ន្ធ។ ឆ្លើយតបនឹងការព្រួយបារម្ភរបស់យើងចំពោះបរិស្ថាន យើងបានអនុវត្តតាមស្ដង់ដា ISO 14001: 2004 នៅក្នុងកន្លែងផលិតរបស់យើង ហើយយើងនៅតែបន្តការកិច្ចខិតខំប្រឹងប្រែងឱ្យអោយកាន់តែប្រសើរឡើង ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។

 

ដើម្បីទទួលបានភាពប្រសើរឡើង Kalbe នឹងបន្តបេសកកម្ម ដើម្បីលើកកម្ពស់ការចូលរួមចំណែករបស់ខ្លួនទៅគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនៅក្នុងជីវភាពរស់នៅ និង ផ្តល់តម្លៃទៅឱ្យបេសកកម្មរបស់ខ្លួនដើម្បីធានានូវសុខភាពល្អសម្រាប់ជីវិតកាន់តែប្រសើរឡើង៕